(ភ្នំពេញ)៖ ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ប៊ន សំអាត បានបញ្ជាក់ថា នៅល្ងាច និងយប់ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៦ កម្លាំងនគរបាលរបស់លោក បានបន្តប្រតិបត្តិការ ស្រាវជ្រាវ និងចាប់ខ្លួន ជនសង្ស័យដែលពាក់ព័ន្ធ និងសកម្មភាព ជួញដូរ ប្រើប្រាស់គ្រឿងញៀន ជាង៣០នាក់ នៅតាមបណ្តាខណ្ឌ ព្រមទាំងដកហូតថ្នាំញៀនជិត១០០កញ្ចប់ផងដែរ ។
លោក ប៊ន សំអាត បានបន្តថា ក្នុងចំណោមជនសង្ស័យទាំងនេះ មានឧក្រិដ្ឋជន ជាជនជាតិចិនម្នាក់គឺបក្ខពួកមេក្លោងដែលយើងបង្ក្រាប កាលពីពេលថ្មីៗនេះ នៅខណ្ឌជ្រោយចង្វារ ហើយជនជាតិចិនរូបនេះត្រូវបានកម្លាំងរបស់លោក សហការជាមួយកម្លាំងនគរបាល អន្តោប្រវេសន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជួយចាប់បាន នៅល្ងាចមិញ។
សម្រាប់ជនសង្ស័យទាំងនេះ ត្រូវបាននាំខ្លួន យកទៅសួរនាំ នៅការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការតាមនីតិវិធី៕