(ប្រេស៊ីល)៖ រដ្ឋមន្ត្រីសុខាភិបាលប្រេស៊ីល លោកម៉ាសេឡូ កាស្ត្រូ (Marcelo Castro) បានប្រកាសស្វែងរកដៃគូអន្តរជាតិ មកចូលរួមជាមួយនឹងវិទ្យាស្ថាន Chagas និងសកលវិទ្យាល័យនៃរដ្ឋតិចសាស់ ដើម្បីផលិតវ៉ាក់សាំង ប្រឆាំងវីរុស ហ្ស៊ីកា (Zika) ដែលកំពុងតែបង្កគ្រោះភ័យយ៉ាងខ្លាំង នៅប្រទេសអាមេរិកខាងត្បូងមួយនេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៦។
គួរបញ្ជាក់ថា នៅដើមឆ្នាំ ២០១៦ នេះវីរុស ហ្ស៊ីកា បានក្លាយជាបញ្ហាក្តៅគគុកសម្រាប់ផ្នែកសុខាភិបាលអន្តរជាតិ
ដោយក្រុមវេជ្ជបណ្ឌិត មានការសង្ស័យទៅលើការរីករាលដាលពីចំនួនតិចតួច ទៅជាច្រើនលើសលប់។ មនុស្សដែលឆ្លងជំងឺនេះ អាចជាប្រភេទមនុស្ស ដែលមានផ្ទុករោគសញ្ញា Guillain-Barre ដែលជាជំងឺម្យ៉ាងងាយនឹងឲ្យរាងកាយចម្លងជំងឺដទៃៗទៀតបាន។ បើតាមការអះអាងពីក្រុមវេជ្ជបណ្ឌិតប្រេស៊ីល វ៉ាក់សាំងនឹងអាចផលិតបាន នៅរយៈពេលពីរឆ្នាំ និងធ្វើតេស្តរកប្រសិទ្ធភាព នៅរយៈពេល ១២ ខែបន្ទាប់៕