Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តត្បូងឃ្មុំ ផ្តល់ថវិការលើកទឹកចិត្ត៥លានរៀល ដល់កម្លាំងសមត្ថកិច្ចចម្រុះ ចុះប្រតិបត្តិការបង្ក្រាបបានបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ

27-11-2020 18:01

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ កងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ និងស្រុកត្បូងឃ្មុំ ដែលមានកម្លាំងចម្រុះ ចុះធ្វើប្រតិបត្តិការរួមគ្នាបង្ក្រាបបទល្មើសជលផល នៅចំណុចភូមិពាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ដែលជនល្មើសលួចចូលនេសាទ នៅតំបន់ហាមឃាត់ និងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ហើយដឹកជញ្ជូនមកលក់ឱ្យឈ្មួញកណ្តាល នៅក្នុងឃុំពាមជីលាំង ដើម្បីចែកចាយលក់បន្ត តាមទីផ្សារ។

សមត្ថកិច្ចបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះ មានក្រុមលួចនេសាទខុសច្បាប់មួយចំនួន បានលួចចូលតំបន់អភិរក្សមច្ឆជាតិ ជាប់ព្រំប្រទល់ស្រុកត្បូងឃ្មុំ-ក្រូចឆ្មារ ដោយប្រើឧបករណ៍នេសាទខុសច្បាប់ ។ មួយវិញទៀត សូមចូលរួមថែរក្សាការពារមច្ឆជាតិទាំងអស់គ្នា កុំប្រើឧបករណ៍នេសាទខុសច្បាប់ និងកុំនេសាទនៅតំបន់ហាមឃាត់។

ជាមួយលទ្ធផល នៃការបង្ក្រាបនេះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្តល់ថវិការលើកទឹកចិត្តចំនួន០៥លានរៀលផងដែរ តាមរយៈការបង្ហោះលើគណនីហ្វេសបុកផ្លូវការរបស់លោក កាលពីព្រឹកថ្ងៃខែឆ្នាំដដែលនេះ៕