(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បានសេចក្តីណែនាំមួយស្តីពីការរៀបចំ ពិធីបុណ្យមាណបូជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយបានធ្វើការណែនាំដល់សាលាខណ្ឌ មន្ទីរធម្មការ វត្តអារាមនានា ធ្វើការរៀបចំពិធីបុណ្យនេះ ឲ្យបានតែអធិកអធម និងបានស្នើឲ្យគ្រប់សាលាខណ្ឌ មន្ទីរ អង្គភាព ត្រូវចាត់មន្ត្រី លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ប្រជាពលរដ្ឋ ពុទ្ធិបរិស័ទ ចូលរួមពិធីបុណ្យមាឃបូជា នៅបរិវេណ ព្រះមហាសក្យមុនី ចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ផងដែរ។

 ជាមួយគ្នានេះ សាលារាជធានីក៏បានស្នើឲ្យ ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជួយសំរួល និងការពារ សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ​ ពុទ្ធិបរិស័ទ្ធ ដែលរៀបចំពិធីបុណ្យសាសនាមួយនេះ៕

ព័ត៌មានលម្អិតសូមអានសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញទាំងស្រុង៖