(ភ្នំពេញ)៖ របាយការណ៍ផ្លូវការនៃលទ្ធផល ការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា សមត្ថកិច្ចនគរបាល បានធ្វើការឃាត់ខ្លួនអ្នកបើកបរស្រវឹងចំនួន៤នាក់ និងបានផាកពិន័យយានយន្តចំនួន ១៥៧គ្រឿងផងដែរ។
របាយការណ៍បានឲ្យដឹងទៀតថា យានយន្តដែលត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ ធ្វើការត្រួតពិនិត្យទាំងអស់មានចំនួន៦៤២ គ្រឿង (ម៉ូតូចំនួន៣២៨គ្រឿង និងរថយន្ត៣១៤គ្រឿង) ក្នុងនោះចេញប័ណ្ណពិន័យបទល្មើសចំនួន១៥៧គ្រឿង (ម៉ូតូ១២៤គ្រឿង និងរថយន្ត៣៣គ្រឿង) អប់រំអ្នកបើកបរដែលមាន អត្រាជាតិស្រវឹងក្រោម០,២៥ ចំនួន៩នាក់ (ម៉ូតូចំនួន៦នាក់
និងរថយន្តចំនួន៣នាក់) ឃាត់អ្នកបើកបរស្រវឹងចំនួន៤នាក់ ដែលអ្នកបើកមានអត្រាជាតិអាល់កុលពី០,៥៨ ដល់ ០,៩២MgL/ ខ្យល់។
គួរបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យ រយ:ពេល១៥លើក បានឃាត់អ្នកបើកបរយានយន្តចំនួន១៣២នាក់ ក្នុងនោះអ្នកបើកបររថយន្តចំនួន៣២នាក់ និងអ្នកបើកបរម៉ូតូចំនួន១០០នាក់៕