(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឱ្យដឹងថា មានប្រជាពលរដ្ឋចំនួន ៨,៨៣១,៩៨៨នាក់ ស្មើនឹង៨៥.០៦ភាគរយ បានអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។ នេះបើយោងតាមលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដែលអង្គភាពព័ត៌មាន Fresh News ទទួលមុននេះបន្តិច។
គ.ជ.ប បានចាត់ទុកថា នេះជាលទ្ធផលល្អប្រសើរ និងគួរឱ្យកោតសរសើរប្រជាពលរដ្ឋខ្មែរដែលគ្រប់អាយុ ១៨ឆ្នាំ និងអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ហើយពេលនេះបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតបានយ៉ាងច្រើនកុះករ បើទោះបីប្រឈមនឹងការរាតត្បាតកូវីដ-១៩ និងជំនន់ទឹកភ្លៀងយ៉ាងណាក៏ដោយ៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០៖