Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កុំចង់សាកល្បងគ្រឿងញៀន សូម្បីកន្លះដង! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែវិច្ចិកា ៖ បង្ក្រាប៣៧ករណី ឃាត់ខ្លួន៦៥នាក់

26-11-2020 17:45

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៧ករណី ក្នុងនោះករណីប្រើប្រាស់១៧ករណី និងជួញដូរ២០ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦៤នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៩,៥១៣ករណី ឃាត់មនុស្ស១៩,៣៩៤នាក់ (ស្រី១២០២នាក់)៕