(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញប្រកាសស្តីពី ទម្រង់នៃរបាយការណ៍អំពីការបង្កកទ្រព្យសម្បត្តិ ដែលត្រូវធ្វើដោយបុគ្គល ឬអង្គការក្រៅពីបុគ្គលរាយការណ៍។ នេះបើតាមប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រកាសនេះ កំណត់អំពីទម្រង់នៃរបាយការណ៍ អំពីការបង្កកទ្រព្យសម្បត្តិ ដែលត្រូវធ្វើដោយបុគ្គល ឬអង្គភាពក្រៅពីបុគ្គលរាយការណ៍ ស្របតាមមាត្រា១៣ នៃច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ និងមាត្រា៨ នៃអនុក្រឹត្យ ស្តីពីបែបបទ និងនីតិវិធី នៃការអនុវត្តច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ៕

សូមអានប្រកាសខាងក្រោម៖