(ភ្នំពេញ)៖ រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី អញ្ជើញចុះសួរសុខទុក្ខពីស្ថានភាពជំងឺរបស់ លោកឧត្តមសេនីយ៍ត្រី អ៉ិត ដារ៉ា ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលត្រូវវះកាត់ដោយសារមានជំងឺ (ក្លន) បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែង នៅរាជធានីភ្នំពេញ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកអំណោយរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងថវិកា ចលនាមិត្តជួយមិត្តរបស់ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ឋ សរុបចំនួន២,៧០០,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីជួយសម្រាលដល់បន្ទុក ក្នុងការចំណាយលើការសម្រាកព្យាបាលជំងឺនេះផងដែរ៕