(ក្រចេះ)៖ នារីវ័យ២២ឆ្នាំម្នាក់ ត្រូវជនសង្ស័យ ល្បួងរំលោភខណៈរូបនាង កំពុងតែដើររកក្របីតែម្នាក់ឯង នៅព្រៃខាងក្រោយភូមិ នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅភូមិថ្មី ឃុំសណ្តាន់ ស្រុកសំបូរ។
គរបាលស្រុកសំបូរ បានប្រាប់អង្គភាព Fresh News ថា ជនសង្ស័យត្រូវបានឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះ រហូតបានសម្រេច។ នគរបាលបានទទួលបណ្តឹងរបស់នារីរងគ្រោះ កាលពីថ្ងៃកើតហេតុទី១០ ខែកុម្ភៈ ថានៅពេលដែលរូបនាងបាន ទៅដើររកគៀងក្របីតែម្នាក់ឯង នៅព្រៃខាងក្រោយភូមិ ក៏ត្រូវបានជនសង្ស័យឈ្មោះ អ៊ឹម ចិត្រ អាយុ២៥ឆ្នាំ ឆ្មក់ល្បួងនាងរំលោភ ដោយសន្យាថានិងឲ្យលុយ។ តែដោយសារនាងមិនព្រម ជននេះបានចាប់រំលោភនាងរហូតបានសម្រេច តែមិនបានប្រើហិង្សា ធ្ងន់ធ្ងរនោះទេ រួចហើយបានគេចខ្លួនបាត់។ នារីរងគ្រោះជាកូនស្រីទី២ ក្នុងចំណោមបងប្អូនប្រុស-ស្រីចំនួន៦នាក់។ ចំណែកឯជនសង្ស័យ មានមុខរបរមិនពិតប្រាកដ និងក៏ជាមុខសញ្ញាធ្លាប់ជាប់ពន្ធធានាគារផងដែរ។
លោក ឈិន សំបូរ អធិការរង នគរបាលស្រុកសំបូរ បានឲ្យដឹងថា បន្ទាប់ពីនារីរងគ្រោះ និងក្រុមគ្រួសារ បានមកដាក់ពាក្យបណ្តឹង មកនគរបាលប៉ុស្តិ៍ ទើបឈានឲ្យមានការចាប់ឃាត់ខ្លួន ជនសង្ស័យរូបនេះបានភ្លាមៗ។
លោកអធិការបានបញ្ជាក់បន្ថែមថា ក្រោយការឃាត់ខ្លួនជនសង្ស័យកំពុងតែឃាត់ខ្លួន សាកសួរនៅអធិការដ្ឋាន នគរបាលស្រុកសំបូរ និងត្រូវបញ្ជូនខ្លួនបន្ត មកស្នងការដ្ឋានខេត្តក្រចេះ នៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ៕