(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងមន្រ្តី ២រូបបន្ថែមទៀត ជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
យោងតាមព្រះរាជក្រឹត្យតែងតាំងរបស់ព្រះមហាក្សត្រខ្មែរ ធ្វើឡើងកាលពីខែធ្នូ ឆ្នាំ២០១៥ ដែល Fresh News ទើបទទួលបាននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា មន្រ្តីទាំង ២រូបនោះរួមមាន៖ លោក ចាន់ ជា មានឋានៈស្មើរដ្ឋលេខាធិការ និងលោកឧត្តមសេនីយ៍ឯក ហ៊ី ព្រូ មានឋានៈស្មើអគ្គនាយក៕