(បន្ទាយមានជ័យ)៖ លោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ និងអ្នកអមដំណើរបានចុះមកសួរសុខទុក្ខ ដល់មន្ត្រីពាណិជ្ជកម្ម និងសាខាកាំកុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅមន្ទីរពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីចុះសំណេះសំណាលនោះ មានការចូលរួមលោក លីសារីអភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ពន្ធ និងមន្ត្រីពាក់ពន្ធជាច្រើននាក់ទៀត។

លោកស៊ុន ចាន់ថុលបានមានប្រសាសន៍ថាថ្ងៃនេះ ក្នុងនាមលោកជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះមកគឺដើម្បីសួរសុក្ខទុក និងផ្តល់កំលាំងចិត្ត កំលាំងប្រាជ្ញា ភាពកក់ក្តៅ និងភាពស្និតស្នាលរវាងមន្ត្រីថ្នាក់កំពូល ថ្នាក់កណ្តាល និងថ្នាក់ក្រោមមូលដ្ឋាន ក្រោយពីបានបំពេញភារកិច្ចការងារ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

ក្នុងការសួរសុក្ខទុកនោះដែរលោកស៊ុន ចាន់ថុលបានឲ្យមន្ត្រីក្នុងមន្ទីរពាណិជ្ជកម្មទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ឲ្យទៅជាធ្លុងមួយកុំឲ្យបែងចែកប្រកាន់បក្សនេះ បក្សនោះ ជាហេតុធ្វើឲ្យមានការប្រេះឆាផ្ទៃ ក្នុងបែកបាក់សាមគ្គីគ្នា មិនអាចដឹកនាំកូនចៅទៅមុខរួច។

លោកក៏បានបញ្ជាក់ទៀតថាមន្ត្រីពាណិជ្ជកម្មទាំងអស់ ជាអ្នកបំរើប្រជាពលរដ្ឋ មិនមែនមន្ត្រីទាំងអស់នោះ ជាអ្នកធំធ្វើការជាន់ ក រាស្ត្រកុំអាងខ្លួនជាអ្នកធំពើងទ្រូង ដាក់រាស្ត្រពេលប្រជាពលរដ្ឋ មានទុក្ខមិនចង់ជួបរាស្រ្តនោះ វាជារឿងខុសទាំងស្រុងហើយ។

លោកស៊ុន ចាន់ថុលបានបញ្ជាក់ទៀតថាមន្ត្រីពាណិជ្ជកម្មទាំងអស់ រយៈពេលកន្លងមក តើអស់លោកបានធ្វើអ្វីខ្លះ នៅក្នុងអង្គភាពរបស់ខ្លួន អស់លោកត្រូវតែ ងូតទឹក ដុះក្អែល ហើយត្រូវធ្លុះកញ្ចក់មើលខ្លួនប្រាណរបស់អស់លោក តើអស់លោកធ្វើអ្វីបន្ត នៅក្នុងអង្គភាពទៅថ្ងៃមុខ?

ជំរុញឲ្យប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជាទាំងអស់ត្រូវចេះជួយថែរក្សាម៉ាកយីហោ ររបស់កម្ពុជា ហើយប្រជាពលរដ្ឋទាំងអស់ត្រូវចេះគោរពច្បាប់ មិនត្រូវចោលសំរាមពាលវាលពាលកាលក្នុងទីសាធារណៈផ្លូវជាតិជាដើម ហើយអាជីវករទាំងអស់ មិនត្រូវដាក់តាំងលក់ផលិតផលក្លែងក្លាយ ពេលដែលប្រជាពលរដ្ឋទិញ របស់មិនសុទ្ធយកទៅបរិភោគ និងប្រើប្រាស់វាអាចធ្វើឲ្យខូចសុខភាព ដល់ក្រុមគ្រួសារគាត់ ជាមិនខានឡើយ៕