Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រោងសិប្បកម្មកែច្នៃគ្រឿងសង្ហារឹម របស់ម្ចាស់សណ្ឋាគារ «រស្មីពេជ្រ» ត្រូវភ្លើងឆេះអស់ទ្រព្យសម្បត្តិខ្ទង់ម៉ឺនដុល្លារ

11-02-2016 14:15

(ស្ទឹងត្រែង)៖ រោងសិប្បកម្មកែច្នៃគ្រឿងសង្ហារឹមមួយកន្លែង ស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ត្រូវគេស្គាល់ថា ជារបស់ថៅកែសណ្ឋាគារ «រស្មីពេជ្រ» ត្រូវភ្លើងឆាបឆេះទាំងស្រុង ដោយមិនដឹងមូលហេតុ នៅវេលាម៉ោង៩៖៤០នាទី ព្រឹកថ្ងៃទី១១កុម្ភៈ ឆ្នាំ២០១៦នេះ។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News ថា «ក្នុងហេតុការណ៍ភ្លើងឆេះ រោងសិប្បកម្មកែច្នៃគ្រឿងសង្ហារឹមខាងលើនេះ ទ្រព្យសម្បត្តិជាច្រើន ត្រូវបានឆេះបំផ្លាញគ្មានសល់ រួមមានឈើប្រណិតជាច្រើនប្រភេទ ឈើមិនទាន់កែច្នៃ ឈើកែច្នៃរួច (តុ ទូ កៅអី សាឡុង គ្រែ) ដែលជាប្រភេទគ្រឿងសង្ហារឹម មានតម្លៃរួម និងម៉ាស៊ីនកែច្នៃឈើគ្រប់ធន់ គិតជាទឹកប្រាក់មានតម្លៃរាប់ម៉ឺនដុល្លារ»

បើតាមសមត្ថកិច្ច អគ្គិភ័យបានរាលដាល ទៅប៉ះពាល់ដល់ជញ្ជាំង និងបង្អួចរបស់សណ្ឋាគាររស្មីពេជ្រមួយចំនួនផងដែរ។ ម្ចាស់សណ្ឋាគារ «រស្មីពេជ្រ» និងជាម្ចាស់រោងសិប្បកម្មខាងលើ នេះបានឲ្យដឹងថា ការដែលភ្លើងឆេះរោងសិប្បកម្មនេះ បណ្តាលមកពីទុស្សេខ្សែភ្លើង ប៉ុន្តែសមត្ថកិច្ចសង្ស័យថា ភ្លើងឆេះរោងសិប្បកម្មនេះ មិនមែនមកពីទុស្សេខ្សែភ្លើងនោះទេ គឺមានភ្លើងឆេះមកពីខាងក្រោម៕