(ព្រះវិហារ)៖ លោក ត្រាំ អ៉ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ ព្រមទាំងប្រតិភូអមដំណើរ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០១៦នេះ បានចុះត្រួតពិនិត្យមើលទីតាំងសាងសង់ស្ពានឆ្លងទន្លេល្ពៅ។
ស្ពានឆ្លងទន្លេល្ពៅ នឹងតភ្ជាប់រវាងភូមិកំពង់សង្កែ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ និងភូមិវើនញ៉ាង ស្រុកម៉ុនឡាប៉ាមុក ខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដែលនឹងចាប់ដំណើរការសាងសង់ នាពេលដ៏ឆាប់ខាងមុខនេះ៕