(ភ្នំពេញ)៖ របាយការណ៍ផ្លូវការ នៃការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលស្រវឹង នៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ បានបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរស្រវឹងចំនួន៦នាក់ និងបានពិន័យយានយន្តល្មើសចំនួន ២៣០គ្រឿង នៅទូទាំងប្រទេស។
របាយការណ៍បានបញ្ជាក់ទៀតថា យានយន្តដែលបានធ្វើការត្រួតពិនិត្យមានចំនួន៨៦៦គ្រឿង (ម៉ូតូចំនួន៦៥១គ្រឿង និងរថយន្ត២១៥ គ្រឿង) ក្នុងនោះយានយន្តដែលត្រូវបាន ចេញប័ណ្ណពិន័យបទល្មើសចំនួន២៣០គ្រឿង (ម៉ូតូ១៩២ គ្រឿង និងរថយន្ត៣៨គ្រឿង) អប់រំអ្នកបើកបរដែលមានអត្រាជាតិស្រវឹងក្រោម០,២៥ ចំនួន៤នាក់ (ម៉ូតូចំនួន២នាក់ និងរថយន្តចំនួន២នាក់) និងបានពិន័យអ្នកបើកបរ ដែលមានអត្រាជាតិស្រវឹងចាប់ពី០,២៥ ដល់០,៣៩ មីលីក្រាម៧នាក់ (ម៉ូតូចំនួន៥នាក់ និងរថយន្តចំនួន២នាក់) លើសពីនេះ សមត្ថកិច្ចនគរបាលចរាចរណ៍បានធ្វើការឃាត់ អ្នកបើកបរស្រវឹងចំនួន៦នាក់ ក្នុងនោះអ្នកបើកម៉ូតូចំនួន៤នាក់ អត្រាជាតិអាល់កុលពី០,៦៩ ដល់ ១,០០ MgL/ ខ្យល់ និងអ្នកបើកបររថយន្ត២នាក់០,៧៩ ដល់០,៨៩។
គួរបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យរយ:ពេល១៤លើក សមត្ថកិច្ចបានឃាត់អ្នកបើកបរ យានយន្តចំនួន១២៨នាក់ ក្នុងនោះអ្នកបើកបរ រថយន្តចំនួន៣២នាក់ (ស្រីម្នាក់) និងអ្នកបើកបរម៉ូតូចំនួន៩៦នាក់៕