Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីសុខាភិបាល ថ្លែងអំណរគុណ នាយកប្រចាំតំបន់អង្គការសុខភាពពិភពលោក ដែលកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា លើការដឹកនាំដ៏ម៉ឺងម៉ាត់ និងជោគជ័យ ក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងព្រឹត្តិការណ៍ ៣វិច្ឆិកា (Video inside)

21-11-2020 15:44

(ភ្នំពេញ)៖ សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសរសេរលិខិតមួយទៀត ថ្លែងអំណរគុណចំពោះ លោកវេជ្ជបណ្ឌិត Takeshi Kasai នាយកប្រចាំតំបន់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ម៉ានីលឡា ហ្វីលីពីន ដែលបានកោតសរសើរជាខ្លាំងលើការដឹកនាំដ៏ម៉ឺងម៉ាត់ និងជោគជ័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងព្រឹត្តិការណ៍ ៣ វិច្ឆិកា កន្លងមកនេះ។ នេះបើតាមលិខិតរបស់លោករដ្ឋមន្រ្តីសុខាភិបាលកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

លិខិតថ្លែងអំណរគុណន បានធ្វើឡើងបន្ទាប់ពី លោកវេជ្ជបណ្ឌិត Takeshi Kasai បានកោតសរសើរជាខ្លាំងចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ បានសម្រេចចិត្តយ៉ាងរហ័សរហួនក្នុងការទប់ស្កាត់មិនឱ្យមានការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «៣វិច្ឆិកា»។ មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកបានចាត់ទុកថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាថា បានអនុវត្តន៍នូវវិធានការជាគំរូដ៏ល្អក្នុងវិស័យសុខភាពសាធារណៈ។

ឮលោក ម៉ម ប៊ុនហេង បានសរសេរថា «ក្នុងនាមក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរចំពោះ លោកវេជ្ជបណ្ឌិតនាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាពពិភពលោក សម្រាប់ការអបអរសាទរយ៉ាងកក់ក្តៅចំពោះប្រទេសកម្ពុជា ចំពោះការសម្រេចចិត្តនៃការគ្រប់គ្រង និងភាពជាអ្នកដឹកនាំគំរូនៃការអនុវត្តសុខភាពសាធារណៈក្នុងការគ្រប់គ្រង "ព្រឹត្តិការណ៍ ៣វិច្ឆិកា" ។ ទន្ទឹមនឹងការទទួលស្គាល់នេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារទាំងមូលរបស់លោកវេជ្ជបណ្ឌិត ដែលបានគាំទ្រដល់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩»

លោកសង្ឃឹមថា អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចនឹងផ្តល់ការគាំទ្របន្ថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាសុខភាព ដែលជាគុណប្រយោជន៍ដល់ប្រជាជនកម្ពុជា។

ព្រឹត្តិការណ៍ «៣វិច្ឆិកា» ត្រូវបានគេចាត់ទុកជាការគ្រប់គ្រងយ៉ាងជោគជ័យលើការរីករាលដាលជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីជំងឺនេះមិនបានរីករាលដាលចូលទៅក្នុងសហគមន៍។

ព្រឹត្តិការណ៍ «៣វិច្ឆិកា» អ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលរហូតដល់ទៅជាង ៤ពាន់នាក់ ត្រូវបានធ្វើតេស្តសុខភាពរកជំងឺកូវីដ១៩ និងតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ។ ពាក់ព័ន្ធព្រឹត្តិការណ៍នេះ មានមនុស្ស ៤នាក់ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ ហើយត្រូវបានបញ្ជូនយកទៅព្យាបាល។ អ្នកជំងឺពីរនាក់ បានព្យាបាលជាហើយគិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា នៅសល់តែពីរនាក់ទៀតប៉ុណ្ណោះកំពុងសម្រាកព្យាបាល៕

ខាងក្រោមនេះជាលិខិតរបស់ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ផ្ញើទៅកាន់ លោកវេជ្ជបណ្ឌិត Takeshi Kasai នាយកប្រចាំតំបន់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ម៉ានីលឡា ហ្វីលីពីន៖