(ភ្នំពេញ)៖ នាពេលបច្ចុប្បន្ននេះ ការថតរូបត្រូវបានគេមើលឃើញថា មានការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ទាំងទីក្រុង ជនបទ និងគ្រប់វ័យ ហើយលើពីនេះទៀតនោះគឺក្នុងចំណោមស្រទាប់យុវវ័យតែម្តង។ ដោយមើលឃើញការពេញនិយមថតរូប បែបនេះហើយទើបក្រុមហ៊ុន Samsung និង Cambodia Smartphone Photography Club បានសហការគ្នាដើម្បីរៀបចំកម្មវិធីប្រកួត Samsung Galaxy A Photo Contest 2016 ដោយប្រើទូរស័ព្ទមកថតរូប ជំនួសឲ្យកាម៉េរ៉ាទំនើប ហើយមានការចូលរួមពីសំណាក់អ្នកថតរូបល្បីជាច្រើននាក់ ដើម្បីសាកល្បងនូវគុណភាពកាម៉េរ៉ារបស់ទូរស័ព្ទ Galaxy A ។
លោកកឹម សុវណ្ណា ដែលទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធីនេះហើយក៏ជាអ្នកថតរូបអាជីពម្នាក់បានឲ្យដឹងថា៖ «ប្រើទូរស័ព្ទ Samsung Galaxy A ដើម្បីថតរូបមានងាយស្រួលជាងទូរស័ព្ទដ៏ទៃដោយ ខ្ញុំអាចសារ៉េមុខងាររបស់វា បានលឿនជាងកាម៉េរ៉ាទូរស័ព្ទដ៏ទៃទៀត»។
នៅក្នុងកម្មវិធីប្រកួតនេះ បេក្ខជនដែលចូលរួមប្រកួតតម្រូវឲ្យចំណាយពេល ២ម៉ោងថតរូបតាមដងផ្លូវ ក្នុងទីក្រុងសៀមរាប ដោយប្រើកាមេរ៉ាទូរស័ព្ទ ហើយរូបថតទាំងអស់ជារូបថតសខ្មៅ។ ជាចុងបញ្ចប់នៃកម្មវីធីប្រកួតមានបេក្ខជន៣នាក់ប៉ុណ្ណោះ ត្រូវបានជ្រើសរើស។
លោកសោម ចន្ទមុន្នី ដែលទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធីប្រកួតនេះបានឲ្យដឹងថា៖ «ខ្ញុំអាចថតរូបបានបានច្បាស់ល្អ ជាមួយនឹងទូរស័ព្ទ ជាពិសេសពេលថតរូបមនុស្សធ្វើសកម្មភាពតាមផ្លូវ។ រូបភាពដែលថតហើយមិនព្រិល ហើយថតបានលឿន និងច្រើនប៉ុស្តិ៍។ កាលពីពេលប្រកួតនោះខ្ញុំថតបានរហូតដល់ទៅ ២០០បុស្តិ៍ក្នុងរយៈពេល ២ម៉ោងប៉ុណ្ណោះ។ ម៉ាស៊ីនរបស់ទូរស័ព្ទនេះមិនឆាប់ក្តៅដូច្នេះខ្ញុំអាចកាន់វាថតរូបបានយូរគួរសម»។
ចំណែកលោកស៊ីវ សារុណ ដែលបាទទួលចំណាត់ថ្នាក់លេខ៣ បាននៅក្នុងកម្មវិធីប្រកួតនោះបានបញ្ជាក់បន្ថែមថា៖ «ទូរស័ព្ទនេះមានគែមកោងហើយអេក្រង់ធំដូច្នេះ វាងាយស្រួលពេលកាន់ថត និងមើលរូបភាពក្នុងទូរស័ព្ទភ្លាម។ គុណភាពកាម៉េរ៉ាវាមិនចាញ់ទូរស័ព្ទសេរី Note ដែលខ្ញុំធ្លាប់ប្រើពីមុនប៉ុន្មានទេ»។
ទូរស័ព្ទ Galaxy A (2016) ក៏បំពាក់មកជាមួយប្រព័ន្ធកាមេរ៉ាទំនើបជាងមុន ដែលធ្វើឲ្យទាំងរូបភាព និងវីដេអូកាន់តែភ្លឺ និងច្បាស់ជាងមុន។ ប្រព័ន្ធដំណើរការ Optical Image Stabilization (OIS) ដែលមានកំរិតខ្ពស់មួយនេះអាចកាត់បន្ថយភាពរំញ័ររូបភាព ដោយកាមេរ៉ាមុខ និងក្រោយដែលមានអាភិតឆឺ F1.9 ដើម្បីឲ្យអ្នកប្រើប្រាស់ថតរូបបានល្អ ទោះបីជានៅកន្លែងងងឹតក៏ដោយ។ ជាងនេះទៅទៀតជាមួយនឹងលក្ខណៈពិសេសរបស់ Quick Launch អ្នកចុចប៊ូតុងដើមតែ២ដងប៉ុណ្ណោះ អ្នកប្រើប្រាស់កាមេរ៉ាបាន ដោយចំណាយពេលមិនដល់មួយវិនាទីផង។ អ្នកក៏អាចថតរូប selfie ដែលមានរូបភាពធំជាងមុននិងប្រើបាតដៃសម្រាប់បញ្ជាកាមេរ៉ាថត៕