
រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្នើសុំយករដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល មកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន
11-02-2016 11:02
(ភ្នំពេញ)៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅប៉ុន្មានថ្ងៃមុននេះ បានធ្វើលិខិតស្នើសុំការណែនាំពី សម្តេចក្រឡាហោម ស ខេង អំពីការយកខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល មកនៅក្រោមការគ្រប់គ្រង របស់ក្រសួងកសិកម្មវិញ។ នេះបើតាមលិខិតរបស់លោក អ៊ុក រ៉ាប៊ុន ស្នើសុំការណែនាំ ពីសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
នៅក្នុងលិខិតនោះលោករដ្ឋមន្រ្តី បានបញ្ជាក់អំពីការ៖ បំពេញបន្ថែមភារកិច្ច និងប្តូរឈ្មោះមន្ទីរកសិកម្ម ទៅជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ផ្ទេរសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ធ្វើវិសោធកម្ម មាត្រាមួយចំនួន នៃច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីជលផល។
ខាងក្រោមនេះ ជាលិខិតរបស់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖