(កំពង់ស្ពឺ)៖ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៦នេះ មានការចែកអំណោយជូនជនចាស់ជរា ជនទុរគត និងក្មេងកំព្រា ស្ថិតក្រោមវត្តមានលោក សរ សុពុត្រា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជាប្រធានគណៈកម្មាធិការ សហភាពសហពន្ធ័យុវជនខេត្ត លោក ឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំមួយចំនួន ផងដែរ ។

នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយទាហាន នាយទាហានរងកងអនុសេនាធំចល័ត និង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមចំនួន៩៩រូប ។

អំណោយ និងសម្ភារៈដែលបានមកពីការចូលរួមរបស់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ​និងសប្បុរសជន​នានាសម្រាប់ចែកជូន ជនចាស់ជោរា ទុគតជន  កុមារកំព្រា រួមមាន៖ ថវិកាចំនួន ៤លានរៀល ,ទឹកបរិសុទ្ធចំនួន ១០០យួរ ទឹកត្រីចំនួន ៨០យួរ , ទឹកស៊ីអ៊ីវចំនួន ២០យួរ ,ត្រីខកំប៉ុង ១០កេសធំ ,អង្ករចំនួន ២០បាវ ។

លោកឧត្តមសេនីយ៏ត្រី ជូ សារុន បានថ្លែងថា អំណោយទាំងនេៈបានមកពី នាយនាយរងនៃកងរាជអាវុធហត្ថ និងមួយចំនួនបានមកពី សប្បុរជន នានាដែលបានជួយឧបត្ថមមកកងរាជអាវុធហត្ថ ។

មេបញ្ជាការបន្តថា ដោយមើលឃើញនៅការខ្វៈខាតនិងក្នុងនាមលោកជាមេបញ្ជាការប្រគល់សម្ភារៈទាំងនេៈតាមក្រុមការងារ សហភាពសហពន្ធ័យុវជនខេត្តដើម្បីចែកដល់ដៃជនក្រីក្រពិតៗ ។

លោក សរ សុពុត្រា អភិបាលរងខេត្ត បានថ្លែងថា នេៈជាលើកទី១ ដែលលោកបានទទួលអំណោយមនុស្សធម៌ពីកងរាជអាវុធហត្ថខេត្តក្នុងលោកមកកាន់ជាអភិបាលរងខេត្ត ហើយកន្លងមកយើងបានដឹងយ៉ាងច្បាស់កងរាជអាវុធហត្ថបាន ចុៈជួយការងារមនុស្សធម៏នេៈជាញឹកញាប់ ។

អភិបាលរងបន្តថា ក្នុងនាមលោកជាប្រធាន សហភាពសហពន្ធ័យុវជនខេត្តលោកនិងជ្រើសរើស អ្នកក្រីក្រចាស់ជរា សិស្សនិសិត្សដើម្បីមកទទួលអំណោយទាំងនេៈ ។

លោកអភិបាលរង និងមេបញ្ជាការបានអំពាវនាវដល់ប្អូនជាសិស្សានុសិស្ស នៅតាមសាលាមូលដ្ឋានទាំងអស់ សូមកុំយកទិវា នៃក្តីស្រឡាញ់ ១៤កុម្ភៈ ទៅជាទិវាបំផ្លាញខ្លួនឯង និងខូចខាតកិត្តយសដល់គ្រួសារព្រោៈ ១៤កុម្ភៈជាទិវាក្តីស្រឡាញ់រវាងបងប្អូនកូនចៅ ម្តាយឪពុក របស់តែប៉ុណ្ណោៈមិនមែនជាសេចក្តីស្រឡាញ់ស្នេហានោៈទេ ៕