(ភ្នំពេញ)៖ នៅម៉ោង១១៖០០នាទី ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថានីយទូរទស្សន៍ជាតិកម្ពុជា (TVK) នឹងផ្សាយផ្ទាល់នូវកម្មវិធីតុមូល «ស្តីពីការបើកបរ ក្រោមឥទិ្ធពលគ្រឿងស្រវឹង» ដោយមានវាគ្មិនចំនួន ៣ស្ថាប័នចូលរួម លើកឡើងអំពីបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
វាគ្មិនចូលរួមមាន៖ ឧត្តមសេនីយ ឯល សំនាង (ទីប្រឹក្សាក្រសួងមហាផ្ទៃ), លោក ផុស សុវណ្ណ (អគ្គនាយកដ្ឋានព័ត៌មាន និង សោតទស្សន៍ ក្រសួងព័ត៌មាន) និង លោក ព្រាប ចាន់វិបុល (ក្រសួងសាធារណការ និងដឹកជញ្ជូន) ។
កម្មវិធីនេះរយៈពេល១ម៉ោង ចាប់ពីម៉ោង ១១៖០០នាទី ដោយបងប្អូនប្រជាពលរដ្ឋអាច Call ចូលដើម្បីផ្តល់មតិយោបល់តាមរយលេខ៖ 012 391 964 - 097 989 9938៕