(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានដឹកនាំមន្ត្រីរបស់ខ្លួន ចុះទៅសួរសុខទុក្ខសកម្មជន ១៥នាក់ ដែលកំពុងជាប់ឃុំ នៅពន្ធនាគារព្រៃស។

សូមជំរាបថា សកម្មជនគណបក្សសង្រ្គោះជាតិ១៥នាក់ ដែលពាក់ព័ន្ធនឹងអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យនិងក្លែងឯកសារ សាធារណៈ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅចុងឆ្នាំ២០១៤ និងដើមឆ្នាំ២០១៥ ក្នុងនោះមានលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្សសមរង្ស៊ី និង លោក មាជ សុវណ្ណារ៉ា នាយកព័ត៌មាន គណបក្សសង្រ្គោះជាតិ ផងដែរ៕