(ភ្នំពេញ)៖ ក្រុមវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យឯកទេសភ្នែកកម្ពុជា និងមន្ទីរពេទ្យភ្នែកឥណ្ឌា ក្រោមកិច្ចសហការ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានរៀបចំពិនិត្យភ្នែក ដោយឥតគិតថ្លៃ ជូនមន្ត្រីរាជការ និងបុគ្គលិកក្រសួងការបរទេស។
យោងតាមមន្រ្តីក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ពិធីពិនិត្យភ្នែកធ្វើឡើងរយៈពេល ៣ថ្ងៃ ពោលចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី ១៣ ខែកុម្ភៈ ដោយមានការចូលរួមពិនិត្យ ពីមន្ត្រីរាជការ បុគ្គលិក ក្រសួងការបរទេសប្រមាណ ១២៥នាក់។
ការពិនិត្យភ្នែក ក្រុមវេជ្ជបណ្ឌិត នឹងពិនិត្យទៅលើកម្រិត ទំហំ នៃការមើលឃើញរបស់ភ្នែក និង ការប្រឹក្សាយោបល់ជាមួយអ្នកឯកទេស ចក្ខុសាស្ត្រ ព្រមទាំងមានការណែនាំអំពី ការថែរក្សាភ្នែក និង ការផ្តល់ជូន Vision Is Life Card សម្រាប់ការបញ្ចុះតម្លៃ៥០ភាគរយ ដើម្បីព្យាបាលភ្នែក ជាមួយមន្ទីរពេទ្យឯកទេសភ្នែកកម្ពុជាផងដែរ ៕