(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យមួយ សម្រេចជ្រើសរើសមន្ត្រីនគរបាលជាតិថ្មីចំនួន៤៥៣៦នាក់ ដើម្បីបំពេញក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដែលកំពុងខ្វះខាត សម្រាប់តម្រូវការចាំបាច់ នៃការងារសន្តិសុខជាតិ ថែរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

អនុក្រឹត្យដដែលបានបញ្ជាក់ ក្របខ័ណ្ឌបំពេញថ្មីនេះ ត្រូវបានទទួលប្រាក់បៀវត្សរ៍ និងរបបឧបត្ថម្ភផ្សេងៗ របស់មន្ត្រីនគរបាលជាតិចាប់ពីខែកញ្ញា ឆ្នាំ២០១៦តទៅ៕