(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសជ្រើសរើសយុវជនស្ម័គ្រចិត្តចំនួន ៣១៥នាក់ ដើម្បីចូលរួមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មី ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០១៦ នៅសៀមរាប-អង្គរ។

លក្ខខណ្ឌជ្រើសរើសយុវជនស្ម័គ្រចិត្ត មានដូចជា៖
១. ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ
២. ធ្លាប់មានបទពិសោធន៍ធ្វើការស្ម័គ្រចិត្តក្នុងការងារសង្គម
៣. មានភាពរួសរាយរាក់ទាក់ និងទំនាក់ទំនងការងារល្អ
៤. មានអត្តចរិតស្លូតបូត សុភាពរាបសា និងមានកាយសម្បទាមាំមួន
៥. យល់ព្រមទទួលយកតួនាទី និងភារកិច្ចតាមការកំណត់ និងមានទំនួលខុសត្រូវខ្ពស់លើការងារ
៦. មានចំណាប់អារម្មណ៍ និងចំណេះដឹងផែ្នកវប្បធម៌ និងអរិយធម៌កាន់តែប្រសើរ

ព័ត៌មានលំអិត សូមអានសេចក្តីជូនដំណឹង៖