Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនាគតនៅក្នុងដៃអ្នក កុំយកខ្លួនទៅលអន្ទាក់គ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា៖ បង្ក្រាប៦២ករណី ឃាត់ខ្លួន១៣២នាក់

18-11-2020 17:15

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៦២ករណី ក្នុងនោះករណីប្រើប្រាស់២៤ករណី និងករណីជួញដូរ៣៨ករណី ដោយឃាត់ខ្លួនជនសង្ស័យ១៣២នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៩,៣០៣ករណី ឃាត់មនុស្ស១៨,៩៥២នាក់ (ស្រី១១៨១នាក់)៕