(ព្រះសីហនុ)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ នៅព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ដ្រី សាខា ក.ប.ប ខេត្តព្រះសីហនុ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីបាន បន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារពាណិជ្ជកម្ម និងផ្សារទំនប់រលកក្រុងព្រះសីហនុខេត្តព្រះសីហនុ។
មន្រ្តីសាខា ក.ប.ប. ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានត្រួតពិនិត្យ លើផលិតផលម្ហូប អារហារវេចខ្ចប់ស្រាប់ និងដកយកគំរូម្ហូបអាហារមួយចំនួន មកធ្វើតេស្តបឋមរួមមាន៖ បង្គារ មឹក ជ្រក់ស្ពៃ ក្បាលត្រីប្រា មីលឿងសសៃធំ ខ្ញីហាន់ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ។
មន្រ្តីដដែលបានបន្តថា ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញ មានវត្តមានសារធាតុគីមីហាមឃាត់ នៅលើម្ហូបអាហារខាងលើនោះទេ មន្រ្តីជំនាញ បានចែក poster ដល់អាជីករបានចំនួន៥០ផ្ទាំង ដើម្បីអោយយល់ដឹង ពីទំនិញខូចគុណភាព និងរបៀបការដាក់តាំងលក់ អោយមាមអនាម័យសុវត្ថិភាព។
បន្ទាប់មកមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករដទៃឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផល ប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕