(ភ្នំពេញ)៖ «នៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ចាប់ពីម៉ោង៩ ដល់ម៉ោង៣ទៀបភ្លឺ ប៉ូលិសដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹង ចំនួន៥គោលដៅដដែល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីសុវត្ថិភាពចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ» នេះបើយោងតាមសម្តី ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះនាព្រលប់ថ្ងៃនេះ។
ប៉ុស្តិ៍ត្រួតពិនិត្យ៥ទីតាំង ស្ថិតក្នុងភូមិសាស្រ្តរួមមាន៖ ១-ស្ថិតក្នុងខណ្ឌចំការមន, ជ្រោយចង្វា, សែនសុខ, ដូនពេញ និង៧មករា។
ឧត្តមសេនីយ៍ផ្កាយ៣ រុន រ័ត្នវាសនា បានបញ្ជាក់ថា៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបង្ហាញរូបភាពស្តីពីរថយន្តមួយចំនួន បានបើកបរលើសល្បឿនកំណត់ និងរងការផាកពិន័យផងដែរ។ ដោយរថយន្តខ្លះបើកល្បឿនដល់ ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។
ថ្លែងប្រាប់អង្គភាព Fresh News លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានឲ្យដឹងថា រៀងរាល់ថ្ងៃកម្លាំងនគរបាលចរាចរណ៍ នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបន្តដាក់ជាប់ជាប្រចាំ នៅតាមដងផ្លូវជាតិសំខាន់ៗ ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ ហើយនៅក្នុងការប៉ុស្តិ៍ត្រួតពិនិត្យនេះ កម្លាំងប៉ូលិសធ្វើការផ្តោតសំខាន់ លើការពិនិត្យល្បឿន និងបាញ់ ល្បឿនយានយន្ត។
ទោះបីយ៉ាងណា មេប៉ូលិសចរាចរណ៍រូបនោះ សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បើកបរតាមល្បឿនកំណត់៕