(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ ជាអ្នកដំណើរមកពីអាមេរិក ខណៈអ្នកជាសះស្បើយ២នាក់, ម្នាក់ជាលោក សួស យ៉ារ៉ា
២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៥៥លាននាក់ ស្លាប់ជាង ១លាន ៣៣ម៉ឺននាក់ និងជាសះស្បើយជាង ៣៨លាននាក់!
៣៖ សម្តេចតេជោ ហ៊ុន សែន ផ្ញេីសារអបអរសាទរជូន លោកស្រី អោង សាន ស៊ូជី ចំពោះការទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីសាជាថ្មី ក្នុងការបោះឆ្នោតសកល នៅមីយ៉ាន់ម៉ា
៤៖ ដំណឹងល្អ! លទ្ធផលតេស្តដំណាក់កាលចុងក្រោយ នៃវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Moderna បង្ហាញថា មានប្រសិទ្ធភាពរហូតដល់«៩៤.៥%»
៥៖ ថ្ងៃស្អែកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយព្រឹត្តិការណ៍ «៣វិច្ឆិកា» ធ្វើតេស្តរកមេរោគកូវីដ១៩ ជាលើកចុងក្រោយ
៦៖ ប្រធាន WHO ណែនាំឲ្យគ្រប់គ្នាបន្តប្រយុទ្ធប្រឆាំងកូវីដ-១៩ ទោះបីមានភាពវិជ្ជមានច្រើន អំពីវ៉ាក់សាំងក៏ដោយ
៧៖ គណបក្សចំនួន៣ រួមគ្នាបង្កើត «សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ»
៨៖ រុស្ស៊ី៖ វ៉ាក់សាំងកូវីដ-១៩ នឹងតម្រូវឲ្យរក្សាទុកក្នុងសីតុណ្ហភាព -៧០អង្សាសេ ដែលជាផលលំបាកធំមួយ សម្រាប់ការដឹកជញ្ជូន
៩៖ ក្រសួងធនធានទឹកចេញសេចក្តីដំណឹងពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១៨-២៤ ខែវិច្ឆិកា, សីតុណ្ហភាពអប្បបរមាពី ២១-២៥អង្សាសេ និងអតិបរមាពី២៨-៣១អង្សាសេ
១០៖ អត្រាឆ្លងកូវីដ-១៩នៅសហរដ្ឋអាមេរិក ស្ទុះឡើងយ៉ាងគំហុកដល់ជាង ១៦ម៉ឺននាក់ក្នុងពេលតែ ២៤ម៉ោង!
១១៖ តំណាងកម្ពុជានៅ អ.ស.ប៖ ការវាយតម្លៃស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ត្រូវផ្អែកលើមូលដ្ឋានច្បាប់ និងហេតុការណ៍ពិត
១២៖ អត្រាឆ្លងកូវីដ-១៩ប្រចាំថ្ងៃឥណ្ឌា ធ្លាក់ចុះវិញក្នុងកម្រិតទាបមិនធ្លាប់មាន គិតចាប់តាំងពីខែកក្កដា
១៣៖ បណ្តឹងរបស់ LDP លើការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត ត្រូវក្រុមប្រឹក្សាធម្មនុញ្ញទាត់ចោល និងបិទផ្លូវតវ៉ា ព្រោះគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់
១៤៖ អ្នកជំនាញកំពូលអាមេរិក៖ «ប្រសិទ្ធភាព ៩៤.៥% នៃវ៉ាក់សាំងកូវីដ-១៩របស់ Moderna ពិតជាលទ្ធផលដ៏គួរឲ្យរំភើប និងនឹកស្មានមិនដល់»
១៥៖ ថៃផ្តល់ថវិកា ៣ម៉ឺនដុល្លារ ចូលរួមដោះស្រាយការលំបាកពីទឹកជំនន់នៅកម្ពុជា, ទេសរដ្ឋមន្ត្រី គន់ គីម អរគុណថៃ តែងចូលរួមដោះស្រាយការលំបាកជាមួយកម្ពុជា
១៦៖ លោក ចូ បៃដិន៖ «មនុស្សជាច្រើននាក់ទៀតនឹងត្រូវស្លាប់ ដោយសារកូវីដ-១៩ ប្រសិនបើលោក ត្រាំ នៅតែរារាំងដល់ការផ្ទេរអំណាច»
១៧៖ លោក គង់ គាំ សរសើរគណបក្សនយោបាយបី ដែលរួមគ្នាបង្កើត «សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ»
១៨៖ លោក ចូ បៃដិន៖ «សហរដ្ឋអាមេរិកត្រូវតែរួមដៃគ្នាជាមួយ បណ្តាប្រទេសប្រជាធិបតេយ្យ លើលោក លើគោលនយោបាយពាណិជ្ជកម្ម ដើម្បីប្រឆាំងឥទ្ធិពលចិន»
១៩៖ រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរណែនាំ ៧ចំណុច ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់
២០៖ លោក ដូណាល់ ត្រាំ បានបំផុសគំនិតវាយប្រហារ ទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ តែមន្ត្រីលោកមិនគាំទ្រ, នេះបើតាមការបង្ហើបព័ត៌មានមួយ
២១៖ សមាជិកសភាថៃ បើកការជជែកដេញដោល លើសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
២២៖ លោកស្រី ស៊ូជី ប្រាប់ប្រជាជនមីយ៉ាន់ម៉ាឲ្យត្រៀមខ្លួន សម្រាប់កើនឡើងករណីឆ្លងកូវីដ-១៩ ក្រោយការបោះឆ្នោត
២៣៖ ចិនបង្ហើបពីផែនការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ និងប្រព័ន្ធតុលាការនៅហុងកុង
២៤៖ ក្តៅគគុក! ប៉ូលិសថៃប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ទៅលើក្រុមបាតុករ ដែលប្រមូលផ្តុំមុខវិមានសភា ខណៈកិច្ចប្រជុំសភាកំពុងប្រព្រឹត្តទៅ
២៥៖ កូរ៉េខាងត្បូងអូសបន្លាយវិធានការរឹតត្បិត ដើម្បីបន្តទប់ស្កាត់ករណីឆ្លងកូវីដ-១៩ ដែលកំពុងកើនឡើងគួរឲ្យបារម្ភ
- ព័ត៌មាន Fresh News Plus
១៖ សាក្សីដ៏សំខាន់ក្នុងការចាប់ខ្លួនកូនស្រីក្រុមហ៊ុន Huawei បដិសេធមិនផ្តល់សក្ខីកម្ម នៅតុលាការកាណាដា
២៖ កីឡាករបាល់ទាត់ Doherty និង McClean របស់ក្រុមជម្រើសជាតិអៀរឡង់ ឆ្លងវីរ៉ុស COVID-19
៣៖ Volkswagen នឹងវិនិយោគ១ ពាន់លានអឺរ៉ូ លើរោងចក្រ នៅស្លូវ៉ាគី
៤៖ អេស្ប៉ាញ ត្រូវការឈ្នះអាល្លឺម៉ង់រាត្រីនេះ ដើម្បីឡើងទៅវគ្គបន្តនៃពាន Nations League
៥៖ ផ្លូវការ! ភ្នំពេញក្រោន តែងតាំងលោក ស៊ុ វណ្ណា ជានាយកបច្ចេកទេស ជំនួសតំណែងគ្រូបង្វឹក
៦៖ អ្នកគាំទ្រភាពយន្តហុងកុង សម្ដែងក្ដីសោកស្តាយ ពេលដឹងថាតារាប្រុស Savio Tsang ស្លាប់ទាំងអាល័យ ដោយសារជំងឺមហារីកសួត
៧៖ Twitter តែងតាំងអ្នកជំនាញវាយលុកផ្នែកព័ត៌មានវិទ្យាល្បីឈ្មោះម្នាក់ ឲ្យធ្វើជាប្រធានផ្នែកសន្តិសុខ
៨៖ Huawei ប្រកាសជាផ្លូវការអំពីការលក់ចេញប្រេនស្មាតហ្វូន Honor ចំពោះមុខសម្ពាធទណ្ឌកម្មរបស់អាមេរិក
៩៖ អតីតពិធីករល្បីឈ្មោះ លោក ភោ សុផានិត ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយចាប់ខ្លួនពាក់ព័ន្ធរឿងចេញសែកស្អុយ!
១០៖ ចំណេះដឹងទូទៅ៖ តើអ្នកណាជាអ្នកបង្កើតវិទ្យាសាស្ត្រដំបូងគេបង្អស់?
១១៖ Suarez ឆ្លងរោគ Covid-19 អវត្តមានពេលអ៊ុយរ៉ាហ្គាយ ប៉ះប្រេស៊ីលវគ្គជម្រុះ World Cup 2022
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com