(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបង្ហាញរូបភាពស្តីពីរថយន្តមួយចំនួន បានបើកបរលើសល្បឿនកំណត់ និងរងការផាកពិន័យផងដែរ។ ដោយរថយន្តខ្លះបើកល្បឿនដល់១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។
ថ្លែងប្រាប់អង្គភាព Fresh News លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានឲ្យដឹងថា រៀងរាល់ថ្ងៃកម្លាំងនគរបាលចរាចរណ៍ នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបន្តដាក់ជាប់ជាប្រចាំនៅតាមដងផ្លូវជាតិសំខាន់ៗ ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ ហើយនៅក្នុងការប៉ុស្តិ៍ត្រួតពិនិត្យនេះ កម្លាំងប៉ូលិសធ្វើការផ្តោតសំខាន់លើការពិនិត្យល្បឿន និងបាញ់ ល្បឿនយានយន្ត។
ទោះបីយ៉ាងណា មេប៉ូលិសចរាចរណ៍រូបនោះ សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបើកបរតាមល្បឿនកំណត់៕