Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ ប្រកាសជ្រើសរើសយុវជនចូលសិក្សាឥតគិតថ្លៃលើជំនាញកក់សំបុត្រយន្តហោះ តាមប្រព័ន្ធ AMADEUS

17-11-2020 14:40

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រកាសជ្រើសរើសយុវជនចូលសិក្សាឥតគិតថ្លៃលើជំនាញកក់សំបុត្រយន្តហោះ (Ticketing and Reservation) តាមប្រព័ន្ធ AMADEUS ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Alliance Plus Solution ចាប់ពីខែធ្នូ ឆ្នាំ២០២០ តទៅ។

សិក្ខាកាមទទួលបានចំណេះដឹង និងជំនាញពិតប្រាកដក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល ព្រមទាំងទទួលបានឱកាសការងារលើជំនាញកក់សំបុត្រយន្តហោះ កក់សេវាកម្មស្នាក់នៅ ហូបចុក រមណីយដ្ឋានទេសចរណ៍ និងសេវាកម្មកម្សាន្តនានាក្នុង និងក្រៅប្រទេស។

តោះ! ចូលសិក្សាឥតគិតថ្លៃលើជំនាញកក់សំបុត្រយន្តហោះ (Ticketing and Reservation) តាមប្រព័ន្ធ AMADEUS។
វានឹងល្អប្រសើរពេលយើងមាន Mobile App មួយដែលអាចកក់សំបុត្រយន្តហោះ ការស្នាក់នៅ ហូបចុក រមណីយដ្ឋានទេសចរណ៍ និងសេវាកម្មកម្សាន្តនានាក្នុង និងក្រៅប្រទេសសម្រាប់ខ្លួនឯង និងអ្នកដទៃហើយបានកម្រៃទៀត។ រៀនឱ្យហើយទៅពេលស្ថានការណ៍ល្អប្រសើរ យើងគឺបានត្រៀមខ្លួនរួចរាល់ (Readiness)៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖