(ភ្នំពេញ)៖ ដោយសារតែគិតគូរដល់មន្ត្រីកងរាជអាវុធហត្ថនៅក្រោមឱវាទ លោកវរសេនីយ៍ទោ ជឹម ឫទ្ធី ជាមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានផ្តល់អំណោយជូនដល់មន្ត្រីរបស់ខ្លួន ដែលកំពុងមានទុក្ខលំបាកសំរាកព្យាបាលនៅមន្ទីរពេទ្យជប៉ុន ក្នុងខណ្ឌដូនពេញ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦។
ក្នុងឱកាសនោះលោក អនុសេនីយ៍ឯក សើន កែវវណ្ណធី មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ និង លោក ប៉េង សួស្តី ជំនួយការ បានចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៣៥០ដុល្លារ របស់លោកវរសេនីយ៍ទោ ជឹម ឫទ្ធី ជូនដល់លោកព្រឹន្ទបាលឯក សំ សៀម ដែលកំពុងនៅមើលថែជំងឺភរិយាសម្រាលកូនមិនគ្រប់ខែដោយវះកាត់ នៅមន្ទីពេទ្យជប៉ុន និងផ្ដាំផ្ញើសួរសុខទុក្ខជូនពរឲ្យឆាប់ជាសះស្បើយពីជំងឺផងដែរ។
ខណៈនោះដែរ លោក សំ សៀម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកមេបញ្ជាការ ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ជួយដល់មន្ត្រីក្រោមឱវាទគ្រប់ៗរូប នៅពេលដែលមានទុក្ខលំបាក។