(ភ្នំពេញ)៖ សីុទែនដឹកសាំង (សីុទែនទទេ) របស់ក្រុមហ៊ុន ប្រេង PTT បានផ្ទុះជា២កំណាត់ និងបែកជាបំណែកតូចៗ ខណ:ដែលរថយន្តដឹកសីុទែនមួយនេះ យកទៅជួសជុល បណ្តាលឲ្យរងរបួសបុរស៣នាក់ យ៉ាងធ្ងន់ធ្ងរ នៅវេលាម៉ោង ជាង៣រសៀលថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា ខណ:ដែលរថយន្តដឹកសីុទែនសាំងរបស់ក្រុមហ៊ុនមួយនេះ យកទៅជួសជុលក្បាលសីុទែន នៅការ៉ាស់ជួសជុលរបស់ក្រុមហ៊ុនមួយនេះ ហើយពេលជាងកំពុងផ្សាក្បាលសីុទែន នោះ ស្រាប់តែក្តៅខ្លាំងពេក បណ្តាលផ្ទុះសីុទែនជាពីរ បណ្តាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតសមត្ថកិច្ច ចុះទៅជួយអន្តរាគមន៍ភ្លាមៗផងដែរ ។
សម្រាប់ជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យផងដែរ ៕