(សៀមរាប)៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារទេសចរណ៍ឆ្នាំ២០១៥ និង ទិសដៅអនុវត្តបន្តឆ្នាំ២០១៦របស់ខ្លួន នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តសៀមរាប។
សន្និបាតនេះស្ថិតក្នុងអធិបតីភាពរបស់ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តខេត្ត រួមនិងវត្តមានរបស់អស់លោក លោកស្រី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ មន្ត្រីអាជ្ញាធរជាតិអប្សរា សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករទេសចរ មគ្គុទ្ទេសទេសចរ និស្សិត សរុបប្រមាណ ៤០០នាក់។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានថ្លែងថា៖ ភ្ញៀវមកទស្សនាសៀមរាប-អង្គរ ឆ្នាំ២០១៥កន្លងទៅមានចំនួន ៥.០១១.២១៦នាក់ ថយចុះ -០,២៥% បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នា២០១៤។ ក្នុងនោះមានភ្ញៀទេសចរអន្តរជាតិ ២.១២៤.៨៦៣នាក់ ថយចុះ -៩,៩១% បើប្រៀបធៀបទៅឆ្នាំ២០១៤៕