(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ រាជរដ្ឋាភិបាលបានសម្រេចចេញអនុក្រឹត្យ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់មន្រ្តីជាប់កិច្ចសន្យា, ដោយការចេញអនុក្រឹត្យនេះមានគោលបំណងលើកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រង និងការប្រើប្រាស់មន្រ្តីជាប់កិច្ចសន្យាដែលបម្រើការងារ នៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ក្រៅពីនោះអនុក្រឹត្យនេះមានគោលដៅកំណត់រៀបចំផែនការប្រើប្រាស់មន្រ្តីជាប់កិច្ចសន្យា គោលការណ៍និងលក្ខខណ្ឌនៃការជ្រើសរើស និងការផ្តល់ប្រាក់កម្រៃ ព្រមទាំងគណនេយ្យភាព ការទទួលខុសត្រូវ ការតាមដានត្រួតពិនិត្យ និងការវាយតម្លៃការគ្រប់គ្រង និងការប្រើប្រាស់មន្រ្តីជាប់កិច្ចសន្យា។
ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល «ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់មន្រ្តីជាប់កិច្ចសន្យា» ដែលមានចំនួន៧ទំព័រ៖