(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចេញសេចក្តីណែនាំដល់ គ្រឹះស្ថានសិក្សានានា ចូលរួមទប់ស្កាត់សកម្មភាពមិនប្រក្រតីរបស់សិស្សានុសិស្ស នៅក្នុងទិវាបុណ្យនៃក្តីស្រឡាញ់ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
តាមសេចក្តីណែនាំរបស់ក្រសួងអប់រំ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤ ខែកុម្ភៈ ដែលជាទិវាបុណ្យនៃក្តីស្រឡាញ ជាឱកាសមួយធ្វើឱ្យសិស្សានុសិស្សមួយចំនួន យល់ច្រឡំថា បុណ្យនេះជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។
ក្រសួងបានបន្ថែមថា ទិវានេះពុំមែនជាពិធីបុណ្យប្រពៃណី របស់ជនជាតិខ្មែរនោះទេ ហើយពីអតីតកាល ក៏គ្មានការរៀបចំបុណ្យបែបនេះដែរ។ ប៉ុន្តែនៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទិវានេះកាន់តែមានឥទ្ធិពលធំឡើងៗ ធ្វើឱ្យយុវវ័យភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរបស់ខ្លួន និងក្រុមគ្រួសារផងដែរ ប្រាស់ចាកវប្បធម៌ និងប្រពៃណីជាតិដ៏ផូរផង់របស់ខ្មែរទៀតផង។
ខាងក្រោមនេះ ជាសេចក្តីណែនាំរបស់ក្រសួងអប់រំ៖