(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត សមាជិកគណ:កម្មាធិការគណបក្សខេត្តកំពង់ធំ និងជាប្រធានគណ:កម្មាធិការគណបក្សស្រុកតាំងគោក នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាឃុំអណ្តូងពោធិ៍ចំនួន ៧១ នាក់ (ស្រី៤៥នាក់) នៅស្នាក់ការគណបក្សប្រជាជនឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។

ជុំវិញការយកចិត្តទុកដាក់នេះ លោក ហាក់ ម៉ុងហួត តែងតែខិតខំយ៉ាងសកម្មក្នុងកិច្ចការពង្រឹង និងពង្រីកសមាជិកគណបក្សនៅមូលដ្ឋាន ស្របតាមស្មារតីរបស់គណ:កម្មាធិការគណបក្សខេត្ត។ លោកតែងតាមដានអំពីសុខទុក្ខរបស់សមាជិកបក្ស ដឹកនាំសមាជិកបក្សចុះជួយប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំ ធ្វើឱ្យប្រជាជនស្រលាញ់ជឿជាក់យ៉ាងខ្លាំងចំពោះគណបក្សប្រជាជនកម្ពុជា។

សមាជិកគណបក្សបានបង្ហាញស្មារតីដោយសុទ្ធចិត្តក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន កម្ពុជា ដែលជាគណបក្សរួមរស់ជាមួយប្រជាជនគ្រប់សុខទុក្ខ គ្រប់កាល:ទេស:។

សូមជម្រាបថា លោក ថោង ខុន ក្នុងនាមប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក តែងតែណែនាំឱ្យគណ:កម្មាធិការគណបក្សស្រុកទាំងពីរ ខិតខំពង្រឹង និងពង្រីកសមាជិកគណបក្សឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីត្រៀមនាំជ័យជម្នះជូនគណបក្សក្នុងការបោះឆ្នោតនាពេលខាងមុខ។

សកម្មភាពដែលលោក ហាក់ ម៉ុងហួត បានធ្វេីនាថ្ងៃនេះ ក៏ជាការអនុវត្តតាមការណែនាំរបស់លោកប្រធានក្រុមការងារផងដែរ៕