Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តកោះកុង ចុះពិនិត្យ និងទប់ស្កាត់ការលួចដាំកូនឈើទន្ទ្រានដី ក្នុងឧទ្យានជាតិបុទុមសាគរ

14-11-2020 15:19

(កោះកុង)៖ ក្រោមការចង្អុលបង្ហាញរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំង ដែលត្រូវមានជនខិលខូចលួចដើមដាំខ្នុរ ក្នុងដីឧទ្យានជាតិបុទុមសាគរ នៅទល់មុខចម្ការស្វាយចន្ទីរបស់ក្រុមហ៊ុន ស៊ីណូមិចស៊ីម ស្ថិតក្នុងភូមិជីត្រិះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ទន្ទឹមនេះដែរ លោក អ៊ុក ភ័ក្ត្រា ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនមួយចំនួន ដើម្បីជួយគាំទ្រដល់មន្ត្រីឧទ្យានុរក្សក្នុងការល្បាត និងថែរក្សាព្រៃឈើក្នុងតំបន់ឧទ្យានជាតិបុទុមសាគរ ផងដែរ៕