(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឲ្យប្រើប្រាស់ សន្លឹកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មី ដែលមានសញ្ញាសុវត្ថិភាពពិសេស (Hologram)។

សេចក្តីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាក់ទៀតថា បើទោះបីជាប្រកាសដាក់ឲ្យប្រើប្រាស់សន្លឹកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មីនេះក្តី ក៏សន្លឹកអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ដែលកំពុងប្រើប្រាស់បច្ចុប្បន្ន នៅមានតម្លៃរហូតដល់អស់សុពលភាព៕

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃទាំងស្រុង៖

អត្តសញ្ញាណប័ណ្ណគំរូថ្មី

អត្តសញ្ញាណប័ណ្ណប្រើប្រាស់ពេលបច្ចុប្បន្ន