(ព្រៃវែង)៖ មានករណីប្លន់ប្រដាប់មួយ បានកើតឡើងនៅវេលាម៉ោង៧៖៣០នាទីយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្ទះប្រជាពលរដ្ឋឈ្មោះ អ៊ា ប៊ន ភេទប្រុសអាយុ៥៥ឆ្នាំ ប្រពន្ធ ឈ្មោះ អ៊ុំ អេង អាយុ ៦៧ឆ្នាំ រស់នៅភូមិព្រៃខ្លាទី២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីប្លន់នេះក្រុមចោរមានគ្នា៥នាក់ ប្រដាប់ដោយកាំភ្លើង៣ដើម ប្លន់យកលុយដុល្លារអស់ចំនួន ១៣០០០ដុល្លារ និងប្រាក់រៀលអស់ ១៥០លានរៀល។
បច្ចុប្បន្នសមត្ថកិច្ចបានចុះស្រាវជ្រាវ និងតាមស្វែងរកជនសង្ស័យជាក្រុមចោរប្លន់៕