(ភ្នំពេញ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានជួបពិភាក្សាការងារជាមួយ លោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
កិច្ចពិភាក្សានេះផ្តោតជាសំខាន់ លើការស្វែងរកចំណុចចាប់ផ្តើម ដើម្បីឱ្យមានទំនាក់ទំនងសហប្រតិបត្តិការ ទ្វេភាគីលើវិស័យមុខងារសាធារណៈរវាងប្រទេសទាំងពីរ។
ជាចុងក្រោយ ភាគីទាំងពីរប្តេជ្ញាបង្កើនលទ្ធភាព នៃកិច្ចសហការក្នុងការកសាងអភិវឌ្ឍសមត្ថភាព ធនធានមនុស្សជាមន្ត្រី រាជការ សំដៅរួមចំណែកដល់ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជនប្រទេស ទាំងពីរ កម្ពុជា-អង់គ្លេស៕