(ព្រះសីហនុ)៖ ការិយាល័យបទល្មើសជួញដូរមនុស្ស និងការពារអនិតិជន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែកុម្ភៈនេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ព្រំ តាវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុម១៧ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ពីបទរំលោភសេពសន្ធវៈ ទៅលើក្មេងស្រី ឈ្មោះ អ ខ អាយុ៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅក្រុម១៧ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ ម៉ោងប្រហែល១៣៖៣០នាទី ខណៈពេលដែលក្មេងស្រីដេកនៅលើផ្ទះម្នាក់ឯង។
លោកឧត្តមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា ជនសង្ស័យរូបនេះ មានប្រើប្រាស់គ្រឿងញៀនផងដែរ ក្រោយពីបានធ្វើកោសលវិច្ឆ័យទឹកនោមរួច ហើយបច្ចុប្បន្នកំលាំងការិយាល័យជំនាញ កំពុងធ្វើការសាកសួរបន្ត និងចាត់វិធានការណ៍នីតិវិធី៕