(តាកែវ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តតាកែវ បានឲ្យដឹងថា អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋ នៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ រហូតមដល់នៅម៉ោងប្រមាណ៨យប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានរលត់ទាំងស្រុងហើយ បន្ទាប់ពីឆេះខ្ទេចគ្មានសល់ បើទោះបីរថយន្តពន្លត់អគ្គិភ័យ ព្យាយាមបាញ់ទឹកពន្លត់យ៉ាងណាក្តី។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ម្ចាស់ផ្ទះរងគ្រោះនេះ មានឈ្មោះ រិទ្ធ ជាមន្ត្រីនគរបាល ហើយផ្ទះដែលឆេះនេះ ជាប្រភេទឈើលើថ្មក្រោម។ ចំពោះមូលហេតុនៃការឆាបឆេះនេះ ត្រូវសមត្ថកិច្ចដាក់ការសន្និដ្ឋានជំហានដំបូងថា អាចមកពីទុស្សេចរន្តអគ្គិសនី។
សូមជម្រាបថា បើគិតពីថ្ងៃទី៧ ដល់ទី៩ ខែកុម្ភៈនេះ (ក្នុងឱកាសចូលឆ្នាំចិន) ត្រឹមម៉ោង៨យប់នេះ អគ្គីភ័យកើតឡើងទាំងប្រទេស ចំនូន១២ករណី ហើយឆេញផ្ទះចំនួន១១៧ខ្នង រោងលក់ទឹកត្នោតជូរ២រោងផងដែរ៕