(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានចេញសេចក្ដីជូនដំណឹងដល់និស្សិត ដែលមានជំនាញ ស្ថាបត្យកម្ម នគរោបនីយវិទ្យា ទេសចរណ៍ ឬជំនាញពាក់ព័ន្ធថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នឹងរៀបចំការប្រកួតប្រជែងប្លង់ស្ថាបត្យកម្ម វិថីម្ហូបអាហារ នៅខេត្តកំពង់ធំ ក្រោយប្រធានបទ «វិថីលក់ម្ហូបអាហារ» ដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មី សម្រាប់ខេត្តកំពង់ធំ។
នៅក្នុងសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឱ្យដឹងទៀតថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងគុណភាពសេវាកម្ម និងអនាម័យសុវត្ថិភាពម្ហូបអាហារតាមដងផ្លូវ ក៏ដូចជាការបង្កើតនូវផលិតផលទេសចរណ៍ថ្មី ដើម្បីទាក់ ទាញ ភ្ញៀវទេសចរមកទស្សនាអំពីជីវភាពរស់នៅ វប្បធម៌ ប្រពៃណីរបស់ប្រជាជននៅតាមតំបន់ និងជួយបង្កើតការងារដល់ប្រជាពលរដ្ឋ តាមរយៈការទទួលបាន នូវមុខរបរទទួលទានពីវិស័យទេសចរណ៍។
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយភ្ជាប់លក្ខខណ្ឌនៃការប្រកួតប្រជែង និងពាក្យស្នើសុំចូលរួមប្រកួតប្រជែងប្លង់ស្ថាបត្យកម្មវិថីលក់ម្ហូបអាហារ (Food Street)។ ទីតាំង សម្រាប់ការរៀបចំកម្មវិធី វិថីលក់ម្ហូបអាហារ (Foodstreet) ក្នុងកម្មវិធីប្រកួតប្រជែងប្លង់ស្ថាបត្យកម្មរបស់ វិថីលក់ម្ហូបអាហារ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតទាំងស្រុង៖