(ព្រះសីហនុ)៖ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានចាប់វាយខ្នោះ ជនបង្ក៣នាក់ ក្រោយវាយគូបក្ខដិបក្ខ បណ្តាលឲ្យរងរបួសធ្ងន់ មូលហេតុពួកគេកំពុងផឹកសីុ ហើយស្រវឹងធ្លាក់ភ្នែករហូតផ្ទុះហិង្សាតែម្តង ស្ថិតនៅខាងមុខស្នាក់ការប៉ុស្តិ៍នគរបាលព្រំដែនទឹកស្ថិតនៅ ភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ ហើយជនសង្ស័យទាំង៣នាក់ ត្រូវបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៦នេះ។
មន្រ្តីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ វ៉ា លី អាយុ២៩ ឆ្នាំមុខរបរ បើកបរគ្រឿងចក្រ ទី២ ឈ្មោះ ស៊ុយ ចំរ៉ុង អាយុ៣០ ឆ្នាំ មុខរបបើកបរគ្រឿងចក្រ និងទី៣ឈ្មោះ គន្ធា ពិសិទ្ធ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ បើកបរគ្រឿងចក្រ។ ជនសង្ស័យទាំង៣ មានទីលំនៅបណ្តោះអាសន្ន ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ ។ ដោយឡែក ជនរងគ្រោះចំនួន០១ នាក់ មានឈ្មោះ ឆាយ វង ភេអាយុ ២៨ឆ្នាំ មុខរបរ លក់នំបុ័ង ( របួសក្បាល) ហើយកំពុងសំរាកព្យាលបាលនៅគ្លីនិក(ចាក់អង្រែ) ខេត្តព្រះសីហនុ៕