(ភ្នំពេញ)៖ គ្រីស្ទបរិស័ទកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំចំនួន០៩ចំណុច ស្ដីពីការពង្រឹងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
សេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានគ្រីស្ទបរិស័ទកម្ពុជា បានធ្វើការណែនាំដូចខាងក្រោម៖
* ទី១៖ ត្រូវអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល
* ទី២៖ ពាក់ម៉ាស់ វាស់កម្ដៅ លាងដៃ ជាប្រចាំនឹងសាប៊ូ អាល់កុល ឬជេល និងមានគម្លាតពីគ្នាយ៉ាងតិច១.៥ម៉ែត្រ
* ទី៣៖ ហាមអ្នកដែលមានជំងឺផ្សេងៗ និងកុមារចូលរួមថ្វាយបង្គំផ្ទាល់ជាមួយក្រុមជំនុំ
* ទី៤៖ ហាមចាប់ដៃគ្នានៅពេលគោរពគារវកិច្ច ដោយជំនួសជាការលើកដៃសំពះ និងនិយាយស្វាគមន៍បែបគ្រីស្ទបរិស័ទវិញ ហើយរក្សាសុវត្ថិភាព ប្រាស្រ័យទាក់ទង
* ទី៥៖ ការជួបជុំថ្វាយបង្គំនៅព្រះវិហារ និងស្នាក់ការថ្វាយបង្គំ មិនឲ្យលើសពី៣០នាទី
* ទី៦៖ ត្រូវប្រកាន់ខ្ជាប់អនាម័យស្អាតជានិច្ច មុនពេលចូលថ្វាយបង្គំ
* ទី៧៖ ត្រូវរក្សាគម្លាតសង្គមដោយអនុញ្ញាតឲ្យចូលថ្វាយបង្គំប្រមាណ៣០% នៃចំណុះសមាជិកនៃទីតាំងនីមួយៗ ដោយបន្ថែមចំនួនពេលថ្វាយបង្គំតាមដែលអាច ហើយរាល់ចន្លោះពេលថ្វាយបង្គំ ពីមួយទៅមួយ ត្រូវអនុវត្ត ខ្ជាប់ខ្ជួន នូវការសម្អាត តុ កៅអី អាសនា ឧបករណ៍ផ្សេងៗ មុនអនុញ្ញាតឲ្យចូលពេលបន្ទាប់
* ទី៨៖ ចំពោះកម្មវិធីកុមារតាមព្រះវិហារ ស្នាក់ការ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រូវបង្កើនគ្រកុមារបន្ថែមតាមថ្នាក់ និងកម្មវិធីនីមួយៗ ទទួលខុសត្រូវឲ្យសមស្របទៅនឹងចំនួនកុមារ
* ទី៩៖ មិនត្រូវឲ្យមានការប្រកបជួបជុំពិសារអាហាររួមគ្នានៅព្រះវិហារ ក្រោយពេលចប់ថ្វាយបង្គំឡើយ៕
ខាងក្រោមនេះជាសេចក្ដីណែនាំរបស់គ្រីស្ទបរិស័ទកម្ពុជា៖