(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបង្កើតក្រុមការងារដើម្បីតាមដានរាក់បញ្ហាប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន នៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ក្រុមការងារនេះមាន សមាសភាព៥រូប ដោយមានលោក ពៅ ប៉ូលីណែល អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការ ដ្ឋានអាកាសចរស៊ីវិល ជាប្រធាន និងមានអនុប្រធាន២រូប រួមទាំងសមាជិក២រូប ។
សូមជំរាបថា កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញលិខិតណែនាំ ដោយបញ្ជាឱ្យស្ថាប័ន ក្រសួងជំនាញ និងអាជ្ញាធរមូលដ្ឋាន បង្កើតក្រុមការងារ Facebook និងយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា របស់ប្រជាពលរដ្ឋ ដែលបានរាយការណ៍ នៅលើបណ្តាញសង្គម Facebook នាយករដ្ឋមន្រ្តី ឱ្យទាន់ពេលវេលា៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល៖