(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបន្តកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់លក្ខណៈសម្បត្តិ និងឋានៈគ្រូនគរបាលជាតិកម្ពុជា។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ចាន់ អ៊ាន និងលោក ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងនាយនគរបាលជាតិ និងនគរបាលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
គួរជម្រាបថា សេចក្ដីព្រាងអនុក្រឹត្យនេះ បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពគ្រូនគរបាលជាតិ សម្ដៅបង្កើនប្រសិទ្ធភាពការងារបណ្ដុះបណ្ដាល និងការអភិវឌ្ឍធនធានមនុស្សក្នុងជួរមន្ដ្រីនគរបាលជាតិ ឲ្យាបានសមស្របទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិ៕