(ព្រះវិហារ)៖ ដើម្បីអនុវត្តឱ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព ចៀសវាងការឆ្លងចូលដល់សហគមន៍នោះ, រដ្ឋបាលខេត្តព្រះវិហារ បានជូនដំណឹងដល់ម្ចាស់អាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាលទីស្តូតែក និងបៀរហ្ការខិន) ឱ្យបន្តបិទ សកម្មភាពអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។ នេះបើយោងតាមសេចក្តីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News. ទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តដដែល បានបញ្ជាក់ថា បើក្នុងករណីម្ចាស់អាជីវកម្មខាងលើ មិនអនុវត្តតាមការណែនាំនេះ រដ្ឋបាលខេត្តព្រះវិហារ នឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕
ខាងក្រោមនេះជាសេចក្តីជំនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ៖