Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក មិន ឃិន ដឹកនាំប្រតិភូចុះដោះស្រាយអធិករណ៍ របស់គណៈសង្ឃថេរសភាសង្ឃខេត្តកំពង់ស្ពឺ នៅវត្តជ្រៃហូរព្នៅ

09-02-2016 16:36

(កំពង់ស្ពឺ)៖ ក្រោយទទួលបានព័ត៌មានថា មានព្រះសង្ឃកើតវិវាទ នៅវត្តជ្រៃហូរព្នៅ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០១៦ លោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានដឹកនាំប្រតិភូក្រសួងធម្មការ និងសាសនា ចំនួន១១រូប រួមទាំងមន្ត្រីសង្ឃខេត្តកំពង់ស្ពឺ ចុះដោះស្រាយបន្ទាន់ តាមនីតិវិធីព្រះវិន័យព្រះពុទ្ធសាសនា។

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី បានប្រាប់អង្គភាព Fresh News ថា ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានលើកឡើងពីការគោរពច្បាប់ ធម៌វិនយ័ព្រះពុទ្ធសាសនា និងច្បាប់របស់រដ្ឋ ដូចច្នេះសូមឲ្យព្រះសង្ឃ និងពុទ្ធបរិសទ័ មេត្តាចេះគោរពស្រឡាញ់គ្នា កុំបង្កការលំបាកដល់គ្នានិងគ្នា នាំឲ្យខូចផលប្រយោជន៍ទាំងអស់គ្នា។

លោករដ្ឋមន្រ្តី មិន ឃិន បានប្រគល់ភារកិច្ចប្រគេនថេរសភាសង្ឃ ដោះស្រាយតាមច្បាប់ព្រះពុទ្ធសាសនា ក្រសួងទទួយកការសម្រេចរបស់គណ:ថេរសភាសង្ឃ ដែលអនុវត្តតាមការជំនុំសង្ឃ។

ក្នុងឱកាសនោះថេរសង្ឃខេត្តកំពង់ស្ពឺ ដឹកនាំដោយព្រះមេគណ ឌូ វាន់ឌឿន ជាព្រះមេគុណ និងជាព្រះប្រធានថេរសភាសង្ឃខេត្ត បានដោះស្រាយ ជាបន្តបន្ទាប់ ជាលទ្ធផល មិនទាន់បានសម្រេចទាំងស្រុងនៅឡើយទេ។

សូមបញ្ជាក់ថា ព្រះសង្ឃទាំងពីរនេះកើតវិវាទ ឈ្លោះទាស់ទែងគ្នា ដោយសារប្រឡងធម្មវិន័យធ្លាក់ ហើយទាមទារចង់ធ្វើចៅអធិការវត្ត ពេលព្រះចៅអធិការចាស់សឹកទៅ ក៏កើតជំលោះយ៉ាងនេះ៕