(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ស្អែកនេះ នឹងអញ្ជើញសម្ពោធសាកលវិទ្យាល័យ ហេង សំរិន នៅខេត្តត្បូងឃ្មុំ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីក្រសួងព័ត៌មាន។
ការសាងសង់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីខែធ្នូ ឆ្នាំ២០១៤ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
អគារសាកលវិទ្យាល័យនេះ មានកំពស់ ០៣ជាន់ ផ្ទៃសំណង់ប្រមាណ ៦.០០០ម៉ែក្រឡា មានបន្ទុប់សរុបទាំងតូច ទាំងធំចំនួន ៤៥បន្ទប់ ហើយជំហានជាបន្តបន្តាប់ នឹងមានការសាងសង់ សាលប្រជុំធំ បណ្ណាល័យ រោងជាង អាហារដ្ឋាន អន្តេរវាសិកដ្ឋាន សម្រាប់សាស្រ្ដាចារ្យ និងនិស្សិត សាលបណ្ដុះបណ្ដាលវិជ្ជាជីវៈ កន្លែងជួបជុំ សួនច្បារ រួមទាំងសំណង់ និងការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធដទៃទៀតជាដើម៕